khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញបំពេញទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី
     
    ចែករំលែក ៖

    នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកអាយប៉ា(AIPA) ហើយឯកឧត្តមបណ្ឌិតប្រធាន អនាគតជាអគ្គលេខាធិការអាយប៉ា លើកទី៧ (ចាប់ផ្តើមអាណត្តិថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៨) បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ នាឱកាសនោះឯកឧត្តមបណ្ឌិតបានជួបពិភាក្សាការងារចំនួន៤រួមមាន៖
    ១. លោកជំទាវ Art Siti Rozaimaeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអាយប៉ា
    ២. ទស្សនកិច្ចផ្ទះរបស់អគ្គលេខាធិការអាយប៉ា
    ៣. លោកជំទាវ  Evangeline T. Ong Jimenez-Ducrocq អគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសឥណ្ឌូណេស៊ី
    ៤. ឯកឧត្តមបណ្ឌិត Mardani Ali Sera  ប្រធានគណៈកម្មាធិការកិច្ចការបទេសនៃសភាឥណ្ឌូណេស៊ី។

    ប្រភព​៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក